ខាងក្រោមនេះជាសំណូមពរដល់ក្រសួងអប់រំ ក្នុងគោលបំណងលើកកម្ពស់ការអប់រំគណិតវិទ្យា៖
- ផ្សព្វផ្សាយព័ត៌មានពីការរីកចម្រើនរបស់គណិតវិទ្យាពិភពលោក ដល់គ្រប់ស្ថាប័នសិក្សា
- ជំរុញឲ្យមានស្តង់ដាគុណវឌ្ឍិគ្រូបង្រៀនគណិតវិទ្យាសម្រាប់តំបន់អាស៊ី-អាគ្នេយ៍
- ជំរុញការអភិវឌ្ឍវិធីសាស្ត្របង្រៀនគណិតវិទ្យា និង បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន និងរៀនគណិតវិទ្យា
- បង្កើតសន្និសីទគណិតវិទ្យា ថ្នាក់ជាតិ ដោយមានការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នអង្គការដៃគូ និងស្ថាប័នឯកជន ដែលពាក់ព័ន្ធ នឹងការផ្សព្វផ្សាយ និងការប្រើប្រាស់គណិតវិទ្យា
- សូមបន្តការចូលរួមប្រឡងសិស្សពូកែគណិតវិទ្យា ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ (IMO) ជារៀងរាល់ឆ្នាំ
- ប្រមូលផ្តុំអ្នកជំនាញខាងគណិតវិទ្យា ដើម្បីចងក្រងឯកសារគណិតវិទ្យាឲ្យបានសម្បូរបែបជាភាសាខ្មែរ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ
- សូមក្រសួងវិនិយោគលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) យ៉ាងហោចណាស់កុំព្យូទ័រមួយគ្រឿងសម្រាប់សិស្សហាសិបនាក់។ ផលិតខ្លឹមសារជាលក្ខណៈពហុព័ត៌មាន (Multimedia Contents) ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងបង្រៀនគណិតវិទ្យា។
- ជំរុញការអនុវត្តគោលនយោបាយគាំទ្រលើកទឹកចិត្តដល់អ្នកគណិតវិទ្យា
- ជំរុញឲ្យមានឯកទេសគណិតវិទ្យា ស្របតាមតម្រូវការទីផ្សារ និងនិន្នាការតំបន់ នៅកម្រិតឧត្តមសិក្សានៅតាមសាកលវិទ្យាល័យ ដែលមានមហាវិទ្យាល័យគណិតសាស្ត្រ (ឧ. ឯកទេសធរណីមាត្រ, ឯកទេសពីជគណិត, ឯកទេសស្ថិតិ, ឯកទេសគណិតវិភាគ...)
- ជំរុញការផ្តល់ប្រាក់បៀវត្សដល់គ្រូបង្រៀនឲ្យបានរស់នៅក្នុងជីវភាពថ្លៃថ្នូរ
- ផ្តល់ឱកាសប្រកួតប្រជែងដល់អ្នកគណិតវិទ្យា (ឧ. រៀបចំឲ្យមានការដាក់សំណើលំហាត់ពីគ្រប់មជ្ឈដ្ឋានគណិតវិទ្យាទូទាំងខេត្តក្រុង សម្រាប់រៀបចំវិញ្ញាសាប្រឡងគណិតវិទ្យា ទាំងកម្រិតមធ្យមសិក្សា និងកម្រិតសិស្សពូកែ ព្រមទាំងមានរង្វាន់លើកទឹកចិត្តដល់ម្ចាស់លំហាត់ ដែលបានជ្រើសរើស)។
- សូមឲ្យមានថ្នាក់គំរូ ផ្នែកគណិតវិទ្យា ដែលបង្រៀនដោយគ្រូឯកទេសគណិតវិទ្យាល្បីៗកម្រិតជាតិ និងអន្តរជាតិ
No comments:
Post a Comment