November 12, 2015

សំណូមពរផ្ញើជូនក្រសួងអប់រំ​សម្រាប់ការលើកកម្ពស់ការអប់រំគណិតវិទ្យា

សិក្ខាកាមចូលរួម​ជាបណ្ឌិត សាស្ត្រាចារ្យ គ្រូបង្រៀនឯកទេសគណិតវិទ្យា និង មន្ត្រី​អប់រំ​នៃ​ក្រសួង​អប់រំយុវជន និងកីឡាសរុបចំនួន១៨៥នាក់ បានចូលរួមសន្និសីទជាតិលើកទី២ ស្តីពីគណិតវិទ្យា និង​បច្ចេកវិទ្យា៖ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំគណិតវិទ្យានៅកម្ពុជា នៅ​ខេត្ត​សៀមរាប សណ្ឋាគារអង្គរប៉ារ៉ាឌី ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥។ ក្នុង​គោល​បំណង​លើក​កម្ពស់​វិស័យអប់រំគណិតវិទ្យានៅកម្ពុជា សិក្ខាកាម​ទាំង​អស់​គ្នា​សូម​ស្នើ​នូវ​សំណូមពរ​រួម​ដូចខាងក្រោម៖

  • បន្តការគាំទ្រយន្តការសម្រាប់អភិវឌ្ឍន៍ការអប់រំគណិតវិទ្យានៅកម្ពុជា ដោយ​ផ្ដល់​ថវិកា​គាំទ្រ​សកម្មភាព​ជាអាទិភាព សិក្ខាសាលា​តាម​តំបន...​ដើម្បី​បំប៉ន​សមត្ថភាព​គ្រូ​បង្រៀន​គណិត​វិទ្យា​គ្រប់កម្រិត
  • បន្តការគាំទ្រឱ្យមានការរៀបចំសន្និសីទគណិតវិទ្យាថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់
  • ជំរុញឲ្យមានស្តង់ដាគុណវុឌ្ឍិគ្រូបង្រៀនគណិតវិទ្យានៅកម្ពុជាស្របតាមសេចក្តីព្រាងស្តង់ដាគុណវុឌ្ឍិគ្រូបង្រៀន គណិតវិទ្យានៅតំបន់អាស៊ី-អាគ្នេយ៍
  • ជំរុញការអភិវឌ្ឍវិធីសាស្ត្របង្រៀនគណិតវិទ្យាថ្មីៗដូចជា Lesson Study បញ្ចូល​ការ​ប្រើ​ប្រាស់​​បច្ចេក​វិទ្យា​ព័ត៌មាន​ក្នុង​ការ​បង្រៀនគណិតវិទ្យា
  • ​សូមវិនិយោគលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន  (ICT) យ៉ាង​ហោច​ណាស់​កុំព្យូទ័រ​​មួយ​គ្រឿង​សម្រាប់សិស្សហាសិបនាក់
  • ផលិតខ្លឹមសារឯកសារបង្រៀនគណិតវិទ្យាជាលក្ខណៈពហុព័ត៌មាន (Multimedia Contents) ដើម្បី​ផ្សព្វ​ផ្សាយ​​តាម​​ប្រព័ន្ធ​អ៊ីនធឺណិត
  • គាំទ្រថវិកាសម្រាប់សកម្មភាពបង្កើតសៀវភៅលំហាត់គណិតវិទ្យាស្របតាមកម្មវិធីសិក្សា
  • សៀវភៅសិក្សាគោលនីមួយៗមានពណ៌ធម្មជាតិនិងមានបញ្ជាក់ឯកសារយោង
  • បង្កើនការផ្គត់ផ្គង់សម្ភារៈឧបទេសសម្រាប់បង្រៀន និង​រៀន​គណិត​វិទ្យា​តាម​សាលារៀន​ឱ្យ​បាន​ច្រើន ហើយនិងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

សិក្ខាកាម​ទាំងអស់គ្នា សូម​បង្ហាញ​​​​នូវ​​​​ឆន្ទៈ​​នៃ​​ការ​​ចូល​​រួម​ជា​មួយ​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​ជំរុញ និងអនុវត្តនូវសំណូមពររួមខាងលើ​ឱ្យសម្រេច​បាន​នូវ​គោល​ដៅ​​នៃការលើក​កម្ពស់​វិស័យ​អប់រំ​គណិតវិទ្យានៅកម្ពុជា។

No comments:

Post a Comment