គេហទំព័រ Wikipedia បានឲ្យនិយមន័យ “ស្ថិតិ” គឺជាការសិក្សាទៅលើការប្រមូល ការវិភាគ ការបកស្រាយ ការបង្ហាញ និងការរៀបចំទិន្នន័យ។ ការអនុវត្តស្ថិតិ ដូចជាទាក់ទងនឹងបញ្ហាវិទ្យាសាស្ត្រ ឧស្សាហកម្ម ឬក៏សង្គម គឺចាំបាច់ត្រូវចាប់ផ្តើមសិក្សាពីប៉ូពុយឡាស្យុង ឬដែលគេហៅថាលំហសំណាក (Populatioon)។
វចនានុក្រម Longman Dictionary of Contemporary English បានឲ្យនិយមន័យ “ស្ថិតិ” គឺជាសំណុំនៃចំនួន ដែលតំណាងឲ្យសេចក្តីពិត ឬការវាស់វែងណាមួយ។ ស្ថិតិ គឺជាវិទ្យាសាស្ត្រនៃការប្រមូល ចងក្រង និងសិក្សាទៅលើចំនួនទាំងនោះ។
វចនានុក្រម Oxford English Dictionary បានឲ្យនិយមន័យ “ស្ថិតិ” គឺជាការអនុវត្ត ឬជាវិទ្យាសាស្ត្រនៃការប្រមូល និងវិភាគទិន្នន័យជាលេខក្នុងបរិមាណចំនួនច្រើន ជាពិសេសសម្រាប់គោលបំណងនៃការធ្វើសេចក្តីសន្និដ្ឋានរួម ដោយផ្អែកលើទិន្នន័យ ឬសំណាកដែលយកមកសិក្សា។
វចនានុក្រម Merriam-Webster Dictionary បានឲ្យនិយមន័យ “ស្ថិតិ” គឺជាផ្នែកមួយនៃគណិតវិទ្យា ដែលសិក្សាពីការប្រមូល ការវិភាគ ការបកស្រាយ និងការបង្ហាញនូវទិន្នន័យជាលេខ។ ស្ថិតិ គឺជាការប្រមូលទិន្នន័យតាមបែបបរិមាណ។
វចនានុក្រម Cambridge English Dictionary ឲ្យនិយមន័យ “ស្ថិតិ” គឺជាមុខវិជ្ជាមួយ ដែលពាក់ព័ន្ធនឹងការប្រមូល និងការសិក្សាចំនួនតួលេខ ដើម្បីបង្ហាញព័ត៌មានអំពីអ្វីមួយ។
No comments:
Post a Comment