March 19, 2015

សៀវភៅវិភាគកុំផ្លិចដែលអ្នកគូរអាន

ខ្ញុំមានឧបសគ្គមួយចំនួនក្នុងការសិក្សាគណិតវិទ្យាស្តីពី "វិភាគកុំផ្លិច (Complex Variables or Complex Analysis)"។ បណ្ឌិត ច័ន្ទ រ័ត្ន បានណែនាំសៀវភៅមួយក្បាល ដែលគាត់បាន​មក​ពី​បណ្ឌិត Rod Halburd ។ កាលពីពីរបីខែមុន ខ្ញុំបានសន្ទនាជាមួយបណ្ឌិត Rod Halburd ជាសាស្ត្រា​ចារ្យ​នៅសាកលវិទ្យាល័យទីក្រុង​ឡុង ចក្រភពអង់គ្លេស តាម​កម្ម​វិធី​ Skype ។ គាត់បានណែនាំ​​ឲ្យ​អាន​សៀវ​ភៅ​វិភាគកុំផ្លិច​មួយឈ្មោះ Introduction to Complex Analysis កំណែលើក​ទី​ពីរ ដែល​និពន្ធ​ដោយ​លោក Priestley H. A. នៅឆ្នាំ២០០៣។

សៀវភៅមួយក្បាលទៀតដែលខ្ញុំនឹងណែនាំលោកអ្នកនោះគឺ Complex Variables with Application ដែលនិពន្ធដោយលោក James Ward Brown & Ruel V. Churchill កំណែលើកទី៨ បោះ​ពម្ព​នៅ​ឆ្នាំ​២០០៨។ នេះជាសៀវភៅដ៏ចំណាស់មួយ ដែលមានអាយុកាលជាង៦០ឆ្នាំហើយ គិត​ចាប់​ពី​កំណែ​លើក​ទីមួយមក។

លោកអ្នកអាចទាញយកសៀវភៅទាំងពីរក្បាលនេះនៅទីនេះ!
Introduction to Complex Analysis, 2nd Edition​ by Priestley H. A.
Complex Variables with Application, 8th Edition by James Ward Brown & Ruel V. Churchill

ខ្ញុំនឹងណែនាំនូវសៀវភៅ​មួយចំនួនទៀតនៅពេលក្រោយ។

2 comments: