ខ្ញុំមានឧបសគ្គមួយចំនួនក្នុងការសិក្សាគណិតវិទ្យាស្តីពី "វិភាគកុំផ្លិច (Complex Variables or Complex Analysis)"។ បណ្ឌិត ច័ន្ទ រ័ត្ន បានណែនាំសៀវភៅមួយក្បាល ដែលគាត់បានមកពីបណ្ឌិត Rod Halburd ។ កាលពីពីរបីខែមុន ខ្ញុំបានសន្ទនាជាមួយបណ្ឌិត Rod Halburd ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យទីក្រុងឡុង ចក្រភពអង់គ្លេស តាមកម្មវិធី Skype ។ គាត់បានណែនាំឲ្យអានសៀវភៅវិភាគកុំផ្លិចមួយឈ្មោះ Introduction to Complex Analysis កំណែលើកទីពីរ ដែលនិពន្ធដោយលោក Priestley H. A. នៅឆ្នាំ២០០៣។
សៀវភៅមួយក្បាលទៀតដែលខ្ញុំនឹងណែនាំលោកអ្នកនោះគឺ Complex Variables with Application ដែលនិពន្ធដោយលោក James Ward Brown & Ruel V. Churchill កំណែលើកទី៨ បោះពម្ពនៅឆ្នាំ២០០៨។ នេះជាសៀវភៅដ៏ចំណាស់មួយ ដែលមានអាយុកាលជាង៦០ឆ្នាំហើយ គិតចាប់ពីកំណែលើកទីមួយមក។
លោកអ្នកអាចទាញយកសៀវភៅទាំងពីរក្បាលនេះនៅទីនេះ!
Introduction to Complex Analysis, 2nd Edition by Priestley H. A.
Complex Variables with Application, 8th Edition by James Ward Brown & Ruel V. Churchill
ខ្ញុំនឹងណែនាំនូវសៀវភៅមួយចំនួនទៀតនៅពេលក្រោយ។
ទាញយកអត់បានផង
ReplyDeleteទាយអត់បាន !
ReplyDelete